របៀបជួសជុលឆ្នាំងសាក iPhone ដោយប្រើឈើចាក់ធ្មេញ!!
Monday, March 16, 2015ពេលខ្លះបញ្ហាដែលលំបាកបំផុតក៏អាចមានដំណោះស្រាយដ៏សាមញ្ញបំផុតផងដែរ ហើយឆ្នាំងសាក iPhone គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាទាំងនោះ ។ គ្រប់ទូរស័ព្ទទាំងអស់គឺត្រូវការឆ្នាំង (charger) ដើម្បីបញ្ចូលថាមពលថ្ម ប៉ុន្តែពេលខ្លះឆ្នាំងសាកមិនដំណើរការបានស្រួលនោះទេ ហើយពេលខ្លះវាឈប់សាកថ្មតែម្ដង ។ មូលហេតុមួយដែលធ្វើឲ្យឆ្នាំសាក iPhone ដំណើរការមិនបានល្អនោះគឺដោយសាតែមានកំទេចធូលីជាច្រើនបានកកនៅក្នុងរន្ធឆ្នាំងសាកនោះ ហើយប្រសិនបើប្រិយមិត្តជួបប្រទះនឹងបញ្ហាឆ្នាំសាកទូរស័ព្ទ iPhone នោះ ប្រភពពី Maypalo បានណែនាំនូវដំណោះស្រាយដ៏សាមញ្ញដូចខាងក្រោម៖ «វិធីដែលងាយបំផុតនោះគឺ គ្រាន់តែយកឈើចាក់ធ្មេញមួយមកហើយឆ្កឹះកំទេចទាំងនោះចេញជាការស្រេច» ។ តើប្រិយមិត្តយល់ថានេះពិតជាវិធីដែលងាយមែនទេ ? ដូច្នេះសម្រាប់ម្ចាស់ iPhone ទាំងឡាយ សូមពិនិត្យរន្ធឆ្នាំងសាក (lightning charger input) ក្រែងមានកំទេចកំទីធូលី និងសូមធ្វើការសាកល្បងជួសជុលដោយខ្លួនអ្នក ៕