VRecommend កម្មវិធីចែករំលែកពីម្ហូប រឺកន្លែងញ៉ាំអារហារនៅក្នុងភ្នំេពញ
Monday, March 16, 2015VRecommend ជាកម្មវិធីមួយដែលអ្នកអាចធ្វើការចែករំលែកពីម្ហូប រឺកន្លែងញ៉ាំអារហារនៅក្នុងភ្នំេពញ ដែលអ្នកចូលចិត្តទៅកាន់មិត្តភក្តិរបស់អ្នក។ កម្មវិធីនេះដំណើរការលើប្រពន្ធ័ iOS ដែលអ្នកអាចធ្វើការទាញយកដោយសេរី ឥតគិតថ្លៃ។ VRecommend ជាស្នាដៃកូនខ្មែរមួយក្រុម ដោយបានប្រកួតនៅក្នុងកម្មវិធី Startup Weekend កាលពីឆ្នាំទៅមួយ។ ដោយការដឹកនាំរបស់យុវជនមួយរូបឈ្មោះ Sen Tharo កម្មវិធីមួយនេះបានធ្វើការអភិវឌ្ឍន៍យ៉ាងល្អ ហើយជាកម្មវិធីមួយដែលអាចជួយដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកមុខម្ហូបថ្មីៗ និងកន្លែងពេញនិយមនៅក្នុងក្រុងភ្នំពេញផងដែរ។