គុណវិបត្តិការប្រើប្រាស់ 3G/4G នៅលើ SmartPhone
Wednesday, February 18, 2015ជាទូទៅគ្រប់ SmartPhone ទាំងអស់សុទ្ធតែអាចប្រើប្រាស់ Internet បានតាមរយៈ 3G/4G (LTE) ហើយអ្នកក៏អាចចែករំលែក Internet ដែលមាននៅក្នុងទូរស័ព្ទរបស់អ្នកទៅកាន់ឧបករណ៍ផ្សេងទៀតឬ ទៅកាន់ទូរស័ព្ទរបស់អ្នកដទៃទៀតតាមរយៈ Wifi Personal Hotspots ដែលមានស្រាប់នៅក្នុងទូរស័ព្ទ SmartPhone របស់អ្នកផងដែរ ។ ការប្រើប្រាស់នេះវាពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នក ប្រើប្រាស់ SmartPhone ទាំងឡាយ ។
ប៉ុន្តែហេតុអ្វីបានជាសំបុកអាយធី និយាយថាការប្រើប្រាស់ Internet នៅលើ SmartPhone ផ្ទាល់មិនល្អទៅវិញ? សំបុកអាយធីសូមធ្វើការបង្ហាញលោកអ្នកពីគុណវិបត្តិនៃការប្រើប្រាស់ Internet 3G/4G និងការ Share Wifi ចេញពីទូរស័ព្ទតាមរយៈ Personal Hotspots ដូចខាងក្រោម៖
ធ្វើឱ្យទូរស័ព្ទឆាប់ក្តៅ និងខូចថ្ម
តើអ្នកដែលធ្វើការសង្កេតដែរទេនៅពេលដែលអ្នកបើក 3G/4G នៅក្នុងទូរស័ព្ទរបស់អ្នកតែងធ្វើឱ្យទូរស័ព្ទរបស់អ្នកឡើងក្តៅខ្លាំង ជាងធម្មតា។ សម្រាប់ខ្ញុំផ្ទាល់ធ្លាប់មានបទពិសោធន៍អាក្រក់ជាមួយការលេង Clash of Clans (Game Online) នៅលើទូរស័ព្ទដៃរបស់ខ្ញុំ ។ វាធ្វើឱ្យទូរស័ព្ទដៃរបស់ខ្ញុំឡើងក្តៅខ្លាំងណាស់ដោយសារតែការបើក 3G នៅលើទូរស័ព្ទហើយថែមទាំងលេង Game ដំណាលគ្នាទៀត ក្នុងមួយថ្ងៃខ្ញុំលេងច្រើនជាង 10ម៉ោងទៅទៀត គឺអស់ថ្មហើយបញ្ចូល ហើយលេងទៀតសកម្មភាពនេះមិនដល់ 2 ខែទេថ្មទូរសព្ទខ្ញុំចាប់ផ្តើមលែងកាន់ថ្ម ហើយវាឡើងប៉ោងរហូតបិទសន្ទះទូរស័ព្ទលែងជិត ។អត្ថបទគួរអាន៖ គន្លឹះកាត់បន្ថយការចំណាយថាមពលថ្មលើ iOS 7.1
ទោះជាអ្នកមិនលេង Game Online នៅលើទូរស័ព្ទរបស់អ្នកក៏ដោយក៏ទូរស័ព្ទរបស់អ្នកនៅតែជៀសមិនរួចពី ការឡើងក្តៅនៅពេលដែលអ្នកបើក 3G/4G នៅលើទូរស័ព្ទដៃរបស់អ្នកដែរ។ ចុះទម្រាំអ្នកចង់ Share wifi ចេញពីទូរស័ព្ទរបស់អ្នកតាម Personal Hotspots ទៀតនោះតើទូរស័ព្ទដែលមានតម្លៃថ្មៃរបស់អ្នកនឹងឆាប់ខួចថ្មយ៉ាង ណា ។
ធ្វើឱ្យទូរស័ព្ទដំណើរការយឺតជាងមុន និងងាយគាំង
ពេលដែលអ្នកប្រើប្រាស់ Internet មិនមែនតែឆាប់អស់ថាមពលថ្មប៉ុណ្ណោះទេ វាថែមទាំងបណ្តាលឲ្យទូរស័ព្ទដំណើរការយឺតផងដែរ ។ វាប្រាកដណាស់ថាពេលដែលថាមពលថ្មឡើងក្តៅ នោះវានឹងបាត់បង់សមត្ថភាពមួយចំនួនក្នុងការបំពេញតួនាទីឲ្យទូរស័ព្ទ មានដំណើរការប្រក្រតី ។ពិបាកក្នុងការទំនាក់ទំនង – តេមិនចូល
អំពីបញ្ហានេះមានអ្នកប្រើប្រាស់ទូរស័ព្ទទំនើបភាគច្រើនតែជួប ប្រទះនៅពេលដែលគេបើក 3G ដើម្បីប្រើប្រាស់ Internet ធ្វើឱ្យទូរស័ព្ទគេមិនអាចទទួលការហៅចូលបានបើទោះជាអ្នកបិទ 3G វិញក៏ដោយ។ ជួនកាលត្រូវតម្រូវឱ្យអ្នកធ្វើការ Restart ទូរស័ព្ទរបស់អ្នក (បិទហើយបើកវិញ) ទើបអាចឱ្យគេហៅចូលបាន។ នេះជាបញ្ហាដែលពិបាកក្នុងការទទួលយកណាស់ដោយសារតែអ្នកបើក ទូរស័ព្ទធម្មតាតែបែរជាគេថាតេមិនចូលឬ បិទទូរស័ព្ទទៅវិញ ។ (បណ្តាញទូរស័ព្ទស្ទើរគ្រប់ក្រុមហ៊ុន សុទ្ធតែបែបនេះនៅស្រុកយើង)ដំណោះស្រាយចំពោះ SmartPhone
បើទោះជាការប្រើប្រាស់ 3G/4G Internet នៅក្នុងទូរស័ព្ទដៃអ្នកមានគុណវិបត្តិយ៉ាងណាក៏ដោយអ្នកនៅតែមានច្រក ចេញក្នុងការប្រើប្រាស់ Internet នៅលើទូរស័ព្ទដៃរបស់អ្នកដោយមិនចាំបាច់បារម្ភពីបញ្ហាដែលអាចកើតមាន ខាងលើ។ អ្នកអាចភ្ជាប់ជាមួយ Wifi ដើម្បីអាចប្រើប្រាស់ Internet បានដដែល ដោយការប្រើប្រាស់ Internet ជាមួយនឹង Wifi ដែលនឹងមិនធ្វើឱ្យទូរស័ព្ទរបស់អ្នកឡើងក្តៅខ្លាំងដូចប្រើប្រាស់ ជាមួយនឹង 3G/4G Internet នេះទេ។ ដូចនេះអ្នកអាចភ្ជាប់ Internet ចូលផ្ទះរបស់អ្នកហើយប្រើប្រាស់ឧបករណ៍ Router Wifi ចែករំលែក Internet តាមWifi ពេញផ្ទះរបស់អ្នក ឬអ្នកគួរមានឧបករណ៍ចែករំលែក Wifi ចល័តមួយទុកតាមខ្លួនដើម្បីងាយស្រួលប្រើប្រាស់ Internet តាម wifi បានគ្រប់ទីកន្លែងដែលអ្នកទៅ៕អត្ថបទគួរអាន៖ សាកថ្មទូរស័ព្ទ និងប្រើ Internet ក្នុងឧបករណ៍តែមួយ ចំណេញថាមពលថ្មបន្ថែមលើទូរស័ព្ទ ហើយអាចប្រើ Internet ពីឧបករណ៍នេះ ដោយមិនចាំបាច់បើក 3G/4G ពីទូរស័ព្ទផ្ទាល់ឡើយ ។