របៀបប្រើប្រាស់ Hard Disk Wireless Lacie Fuel
Wednesday, February 18, 2015Hard Disk Wireless Lacie Fuel ជាឧបករណ៍សម្រាប់បន្ថែមចំនួនផ្ទុកទិន្នន័យទៅឱ្យ iPhone/ iPad/ Mac/ PC/ Smart Phone/ Tablet គ្រប់ប្រភេទដោយអ្នកធ្វើការភ្ជាប់ Wi-Fi ទៅកាន់ឧបករណ៍នេះ អ្នកអាចចាក់វីដេអូ ចម្រៀង រូបភាព ឬឯកសារផ្សេងដើម្បីប្រើប្រាស់ដោយមិនចាំបាច់រក្សារទុកឯកសារទាំងនោះ នៅក្នុង ទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នកផ្ទាល់ឡើយ។ ចំនុចពិសេសធំបំផុតរបស់វានោះគឺអ្នកអាចចាក់វិដេអូកំរិតច្បាស់ HD ដោយមិនចាំបាច់ផ្ទុកនៅក្នុងទូរស័ព្ទរបស់អ្នកនាំតែខាត Space។ ខាងក្រោមនេះសំបុកអាយធីនឹងបង្ហាញលោកអ្នកពីរបៀបប្រើប្រាស់ដែលមាន នៅក្នុង Hard Disk Wireless មួយនេះដើម្បីឱ្យលោកអ្នកងាយស្រួលស្វែងយល់ ក៏ដូចជាប្រើប្រាស់ឧបករណ៍ជំនួយនេះឱ្យបានអស់លទ្ធភាព និងសមនឹងតម្លៃ ។
របៀបភ្ជាប់ពីទូរស័ព្ទ ឬកុំព្យូទ័រទៅ Lacie Fuel
អ្នកគ្រាន់តែចុចប៊ូតុង Power ហើយចាំប្រហែលមួយនាទី ដល់ភ្លើងពណ៌ខៀវឈប់លោត នោះអ្នកនឹងអាចភ្ជាប់ Wifi ទៅកាន់វាតាមរយៈ ទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នកបានហើយ ។- សម្រាប់ទូរស័ព្ទ ឬ Tablet សូមប្រើជាមួយកម្មវិធី Lacie Media ដែលមាននៅក្នង App Store និង Play Store
- សម្រាប់កុំព្យូទ័រសូមចូលតាម Internet Browser ដោយ វាយតាមអសយដ្ឋាន laciefuel.com ឬ IP : 172.25.0.1 ។