Wireless Router មានសមត្ថភាពបុកទម្លុះជញ្ចាំងបាន
Wednesday, February 18, 2015តម្លៃនៃការតភ្ជាប់ និងការប្រើប្រាស់ Internet ប្រចាំខែនាពេលបច្ចុប្បន្ននេះមានតម្លៃសមរម្យ ($12/ខែ) អាចទទួលយកបានដែលជាហេតុធ្វើឱ្យមានការកើនឡើងនូវចំនូនអ្នកប្រើប្រាស់ Internet នៅតាមផ្ទះរិតតែកើនឡើងច្រើនឡើងៗ។ Wireless Router ឬ Router Wi-Fi ជាឧបករណ៍ទីពីរបន្ទាប់ពីអ្នកបានត Internet ចូលក្នុងផ្ទះរួចរាល់ហើយនោះ វាជួយចែករំលែក Internet របស់អ្នកទៅជា Wi-Fi ដើម្បីឱ្យអ្នកមានភាពងាយស្រួលក្នុងការប្រើប្រាស់ ជាមួយឧបករណ៍ផ្សេងៗដូចជាទូរស័ព្ទដៃ ឬកុំព្យូទ័របានច្រើនគ្រឿងនិងមិនចាំបាច់ប្រើខ្សែ។
ប៉ុន្តែសម្រាប់អ្នកដែលមានផ្ទះធំ ឬ ផ្ទះច្រើនជាន់ប្រហែលមានភាពលំបាកបន្តិចក្នុងការប្រើប្រាស់ Wi-Fi ប្រសិនបើអ្នកប្រើប្រាស់ប្រភេទ Router Wi-Fi ធម្មតា។ លោកអ្នកអាចមានដំណោះស្រាយពីរគឺ ប្រើប្រាស់ Repeater (Range Extender) សម្រាប់ពង្រីកដែនសេវារបស់ Wi-Fi ដែលមានស្រាប់ ឬ ប្រើប្រាស់ប្រភេទ Router Wi-Fi High Power ដែលជាប្រភេទ Wireless Router មានសមត្ថភាពទំលុះជញ្ជាំងនិងបានចង្ងាយឆ្ងាយ ដែលសំបុកអាយធីកំពុងតែចង់ណែនាំទៅកាន់លោកអ្នកដែលចង់បាន Wi-Fi មានចង្ងាយឆ្ងាយ ។
TL-WR841HP – ចែករំលែក Internet យ៉ាងទូលាយ
Wireless Router ម៉ាក TP-Link ម៉ូដែល TL-WR841HP ជាឧបករណ៍ដែលមានកម្លាំងខ្លាំងក្នុងការចែករំលែក Wi-Fi ដែលសក្កិសមសម្រាប់ប្រើប្រាស់នៅផ្ទះ និងការិយាល័យ។ ដែលល្បឿន Wireless មាន 300Mbps ដែលមានភាពងាយស្រួលក្នុងការ Streaming Video HD , អាចប្រើប្រាស់ VoIP Calls បាន និងជាពិសេសសម្រាប់អ្នកដែលចូលចិត្តលេង Game Online។កម្លាំងចែករំលែកបានខ្លាំង និងឆ្ងាយជាង Router ធម្មតា
TL-WR841HP បានបំពាក់ទៅដោយឧបករណ៍ពង្រីកកម្លាំង ព្រមជាមួយអង់តែនប្រភេទ external 5dBi high gain ដែលអាចចែករំលែកដែនសេវា Wi-Fi បានយ៉ាងទូលំទូលាយ ដូចនេះអ្នកអាចរីករាយជាមួយ Wi-Fi Network នៅក្នុងផ្ទះរបស់អ្នកបានគ្រប់ទីកន្លែងមិនថានៅជាន់លើ ឬនៅក្នុងបន្ទប់បិទជិតឡើយ ឬមិនថាមានជញ្ជាំងកម្រាស់ក្រាស់ អ្នកនៅតែអាចប្រើប្រាស់ Wi-Fi បានដោយមិនរអាក់រអួលជាមួយនឹង TL-WR841HP ។ជាមួយនឹងបច្ចេកវិទ្យា Wireless N របស់ TL-WR841HP អាចឱ្យអ្នកប្រើប្រាស់បាននូវ Wi-Fi ដែលមានល្បឿនលឿនជាង និងមានចង្ងាយឆ្ងាយជាងប្រភេទ 11G Wireless Router ។ វាអាចមានល្បឿនរហូតដល់ 300Mbps ដែលងាយស្រួលក្នុងការ Streaming Video, Online Gaming និង ងាយស្រួលក្នុងការប្រើប្រាស់ Internet Calls ដោយមិនរអាក់រអួលប្រើសិនបើ ISP ផ្តល់ល្បឿនសមរម្យ ។