គន្លឹះបង្កើនថាមពល និងអាយុកាលថ្មលើ MacBook

Wednesday, February 18, 2015

កុំព្យូទ័រម៉ាក Apple ពីមួយជំនាន់ទៅមួយជំនាន់​ តែងតែ​ធ្វើការ​អភិវឌ្ឃន៍ទៅលើអាយុកាល​របស់ថ្មជានិច្ច។ ​បច្ចេកវិទ្យា​របស់ Storage (Flash Storage) ដែល​ MacBook បានយកមកប្រើប្រាស់​វាពិតជាជួយបន្ថែម​សមត្ថភាព​នៃការ​ប្រើប្រាស់​ថ្ម​ បន្ថែមរឹតតែបានច្រើនម៉ោងជាងមុន។ បន្ថែមពីនេះទៅទៀតនៅក្នុង OS X ក៏​មាន​បន្ថែម​ការ​កំណត់​ដើម្បី​អាច​សន្សំសំចៃថ្ម​បានច្រើន​ជាងនេះផងដែរ ប៉ុន្តែនៅមានច្រើនទៀត​ដែល​ជួយឱ្យអ្នករឹតតែសន្សំសំចៃថាមពលថ្ម​ប្រចាំថ្ងៃ​ បន្ថែមទៀត​ទៅលើ MacBook Pro និង MacBook Air របស់អ្នក​បន្ថែមទៀត ។

បង្ហាញចំនួនភាគរយនៃការ​ប្រើប្រាស់ថ្ម

ជាដំបូងអ្នកត្រូវ​ធ្វើការ​បង្ហាញភាគរយនៃការ​ប្រើប្រាស់​ថ្ម (ករណីអ្នកមិនទាន់បានបង្ហាញ) ដើម្បី​ងាយស្រួលក្នុង​ការតាមដានថាថ្មជិតអស់ថាមពល ឬនៅ និងភាពប្រក្រតីនៃការប្រើប្រាស់ថ្ម តើថ្មឆាប់អស់លឿន ឬយ៉ាងណា  ដើម្បីបង្ហាញ​គ្រាន់តែ​ចុចទៅលើរូបថ្ម ដែលស្ថិតនៅខាងលើ ហើយជ្រើស​យក Show Percentage ។

ពិនិត្យមើលសុខភាពថ្ម

បន្ទាប់មកទៀត លោកអ្នកប្រហែលចង់ដឹងថា តើធ្វើយ៉ាងណាទើបដឹងថា​សុខភាពថ្ម នៅដំណើរការ​ល្អ ឬអាចជិតខូច? ងាយទេ! គ្រាន់តែ​ចុច option key ឲ្យជាប់ ហើយ​ចុចលើរូប icon ថ្ម បើវាបង្ហាញថា “Normal” ឬ “Replace soon” ។
បើលោកអ្នកឃើញសារ​បង្ហាញ​ឲ្យដូរថ្មី លោកអ្នកមាន​ជម្រើស ៣យ៉ាង៖
  • ទិញ MacBook ថ្មី :D
  • ទាក់ទងទៅកាន់ Apple ឬសេវាជួសជុសជំនាញ បើលោកអ្នកនៅក្នុងការធានា (ប្រយ័ត្នជាងខ្លះស៊ីគ្រឿង សូមរកអ្នកជំនាញ និងវិជ្ជាជីវៈច្បាស់)
  • ទិញបណ្តុំថ្មមកថ្មី ហើយរៀនដោះដូរ និងទំនួសខុសត្រូវដោយខ្លួនឯង    



 
Video for free © 2013 | Plantilla diseñada por Ciudad Blogger