គន្លឹះ​បង្កើន​ល្បឿនសរសេរ​​ជា​មួយ​នឹង TextExpander

Wednesday, February 18, 2015

ដើម្បី​បង្កើត​ប្រសិទ្ធិ​ភាព​ការ​ងារ​ពេល​វេលា​ គឺ​ជា​រឿង​សំខាន់។  ជាមួយ​នឹង​ សំបុកអាយ​ធី ថ្ងៃ​នេះ​ លោកអ្នក​នឹង​ទទួល​បាន​នូវ​គន្លឹះ​​ងាយ​ៗ​ក្នុង​ការ​បង្កើន​ល្បឿនក្នុង​ការ​ សរសេរ​របស់​លោកអ្នក​ជាមួយ​នឹង​កម្មវិធី TextExpander ដូច​តទៅ៖

ការប្រើប្រាស់​ទូទៅរបស់​កម្មវិធី

ពពួក​កម្មវីធី Text expansion គឺ​ជា​មធ្យោបាយ​មួយ​ដ៏​ល្អ​ប្រសើរ​ក្នុង​ការកាត់​បន្ថយ​ការ​ចំណាយ​ពេល​វេលា​ សរសេរ​ព័ត៌មាន​ដដែល។ កម្មវិធី​នេះ​មាន​មុខ​ងារ​ជា​ច្រើន ដែល​លោកអ្នក​អាច​ធ្វើ​ការ​ access បាន​ ដោយ​ចុច Insert menu (ត្រង់​សញ្ញា​ព្រួញ​ក្នុង​រូប​ខាង​ក្រោម)។
លោកអ្នក​​​មាន​ជម្រើស​ជា​ច្រើន​ដូច​ជា  ហើយ​ក្រៅ​អំពី​ការ​ paste text ពី clipboard, ការ​បន្ថែម​រូបភាព, format text ជា​ដើមនោះ​ លោកអ្នក​អាចកំណត់​ទី​តាំង​នៃ​ព្រួញ​កណ្ដុរ (cursor) របស់​លោកអ្នក​បាន​ បន្ទាប់​ពី​ធ្វើ​ការ​ replacement រួច​ហើយ​ បាន​ផង​ដែរ ជា​មួយ​នឹង​មុខងារ​ “insertion point” ដែល​លោកអ្នក​អាច​បន្ថែម​ macro នេះ​បាន​ដោយ​ចុច Insert (menu​) ​> Cursor > Position Cursor Here  ឫ​ចុច ⌘| (Command + vertical line)​ នៅ​លើ​ក្ដារចុច។
 នេះ​អាច​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​លោកអ្នក​ដែល​សរសេរកូដ​កម្មវិធី ឫ​គេហទំព័រ ឧទាហរណ៍ 
​ នោះ cursor នឹង​លោត​ទៅ​ក្នុង​ចន្លោះសញ្ញា​ធ្មេញ​កណ្ដុរ​ពីរ (quotation marks) ដោយ​ស្វ័យ​ប្រវត្តិ​។


 
Video for free © 2013 | Plantilla diseñada por Ciudad Blogger