របៀបបង្កើត Right Click ជាមួយនឹង VB.NET ឬ C#


ការប្រើប្រាស់ Right Click នៅក្នុង Windows មានស្ទើតែគ្រប់​ទីកន្លែង​ ហើយ​វា​ក៏​ជួយ​សន្សំ Space សម្រាប់​ដាក់ Menus ផ្សេងៗ​បាន​ផង​ដែរ ។ នៅ​​ក្នុង​​អត្ថបទ​​នេះ​សំបុកអាយធី​​សូម​បង្ហាញ​​ពី​របស់​ធ្វើ Right Click នៅក្នុង Windows Application ជាមួយនឹង VB.NET ឬ C#​ ។
សូមទាញ Control ContextMenuStrip ដែលមាននៅក្នុង​ToolBox ដែល​ស្ថិត​នៅក្នុង​ Category Menus & Toolbars មកលើ Form ឬ Control ណា​មួយ​ដែល​អ្នក​ចង់ដាក់ Right Click
ចូលទៅកាន់ Property របស់ Control ឬ Form ដែលអ្នកចង់ដាក់ Right Click ហើយ​រក​មើល​ពាក្យ ContextMenuStrip​ ហើយជ្រើសរើសឈ្មោះរបស់ ContextMenuStrip ដែល​យើង​យក​មក​ប្រើ ។
បន្ទាប់ពីអ្នកបានទាញ ContextMenuStrip មកដាក់នៅលើForm ហើយសូមដាក់ Mouse  នៅលើផ្នែកខាងស្តាំរបស់ប្រអប់ដែលមានពាក្យថា Type Here ដូចរូប ។
ជ្រើសរើសយកប្រភេទItem ណាមួយរបស់ ContextMenuStrip ដែលក្នុងនោះមានដូចជា MenuItem : សម្រាប់ធ្វើជាMenu Combobox​:​សម្រាប់​ដាក់​ Item​ ឱ្យ​user​ ប្រើប្រាស់   Separator : សម្រាប់ដាក់បន្ទាត់កាត់ TextBox : សម្រាប់ឱ្យuserបញ្ចូលដម្លៃផ្សេងៗ​ ។

ការដាក់ Shortcut Key ឲ្យ MenuItem

  • ចុចទៅលើ MenuItem ណាមួយដែលអ្នកចង់ដាក់ Shortcut Key ហើយ Right Click ជ្រើសយក Properties បន្ទាប់​មក​ស្វែង​រក​ពាក្យ ShortcutKeys​ ។
  • ធ្វើការកំណត់ Shortcut Keys នៅលើក្នុង Properties ShortcutKeys ដូចខាងក្រោម ។
  • បន្ទាប់ពីអ្នកបានកំណត់នឹងមានបង្ហាញនូវ Shortcut Key ដែលយើងបានកំណត់ហើយ ។

ការដាក់ SubMenu ទៅឲ្យ MenuItem

  • ចុចលើ MenuItem ណាមួយហើយធ្វើការ Add ដូចដែលយើង Add MenuItem ដំបូងដែរ

ការដាក់រូបខាងមុខ MenuItem

  • Right Click ទៅលើ MenuItem ណាមួយហើយជ្រើសយក Set Image ។
ចុចទៅលើ ProjectSource File ហើយចុចទៅប៊ូតុង Import ដើម្បី​ស្វែង​រក​រូបភាព​ដែល​យើង​ចង​ដាក់​បន្ទាប់​មក​ចុច OK ។
ចំណាំ៖​ ស្ទើតែគ្រប់ Control ទាំងអស់សុទ្ធតែមាន Property ContextMenuStrip ដូចនេះអ្នកអាចបន្ថែម ContextMenuStrip ទៅលើ Control ទាំងនេះបាន ដោយ​អ្នក​គ្រាន់​តែ​ចូល​ទៅកាន់ Property ContextmenuStrip របស់ Control ដែលអ្នកចង់ដាក់​ ហើយជ្រើសយក់ឈ្មោះ ContextMenuStrip ដែលអ្នកចង់ដាក់ ។









 
Video for free © 2013 | Plantilla diseñada por Ciudad Blogger