វិធីបង្កើត QR Generator ជាមួយ VB.NET
ថ្វីបើ QR Code ឫ Quick Response Code ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៤ មកម្ល៉េះក៏ដោយ ក៏ Code ប្រភេទនេះហាក់បីដូចជាទើបនឹងមានការចាប់អារម្មណ៍អំពីសំណាក់ប្រជា ជនកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះទេ។
ជាពិតណាស់ ឈ្មោះថា Quick Response គឺពិតជាសាកសមនឹងលក្ខណៈសម្បតិ្តរបស់វាណាស់ ដោយហេតុថា យើងមិនចាំបាច់ចំណាយពេលច្រើនក្នុងការវាយបញ្ចូលអក្សរ ឫអាស័យដ្ឋាននោះឡើយ ព្រោះថាអ្នក code generator នោះ គេបានវាយបញ្ចូលរួចរាល់ជាស្រេចអស់ទៅហើយ។ ជាមួយគ្នានេះ សំបុកអាយធី សូមជូននូវវិធីបង្កើតកម្មវិធី QR Generator ជាមួយភាសា VB.NET ដូចតទៅ៖
ជាដំបូង សូមធ្វើការទាញយក library file ពី ទីនេះ បន្ទាប់ មកធ្វើការពន្លាចេញ (extract) ឯកសារនោះ។ ជាមួយគ្នានេះ សូមដំណើរការកម្មវិធី MS Visual Studio របស់លោកអ្នក និងបង្កើត Project មួយ ។
សូមជ្រើសរើសយក .Net Framework 4.0 និងចុច OK។ បន្ទាប់មក សូមធ្វើការ add បញ្ចូល tool ដោយចុច right-click នៅក្នុង Toolbox tab ណាមួយ ឫបង្កើតថ្មីមួយក៏បាន និងចុច Choose items… ។
បញ្ជាក់ ដើម្បីបង្កើត tab ថ្មីមួយនៅក្នុង Toolbox សូម right-click > Add Tab។
បន្ទាប់មកទៀត សូមចុចប៊ូតុង Browse… និងជ្រើសរើសយក library file ដែលបាន extract ទុកនោះ ។
គួររំឮកផងដែរថា ប្រសិនបើលោកអ្នកមិនជ្រើសរើសយក .Net Framework 4.0 លោកអ្នកបញ្ចូល library file បាន ប៉ុន្តែវានឹងបង្ហាញឡើងនៅក្នុង Toolbox នោះទេ ។
បន្ទាប់ពីបញ្ចូល library file បានរួចរាល់ លោកអ្នកនឹងឃើញមាន tools ចំនួនបីបង្ហាញឡើង សូមជ្រើសរើសយក QrCodeImgControl ក៏បានមកគូសក្នុង Form និងធ្វើការរចនា form ទៅតាមចំណង់ចំណូលចិត្តរបស់លោកអ្នក ដែលសំខាន់ ត្រូវបាន TextBox 1, Button 1, និង QrCodeControl 1។
បញ្ជាក់៖ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង Properties ក៏ដូចជា Events ផ្សេងៗ របស់ QrCodeGraphicControl និង QrCodeImgControl សូមចុច ទីនេះ ។