គន្លឹះទាញយក DEB file ពី Cydia
ជាដំបូង៖ សូមដំណើរការកម្មវិធី Cydia និងធ្វើការដំឡើងនូវកម្មវិធីមួយដែលមានឈ្មោះថា Apt 0.7 Strict ជាមុនសិន
ចំណាំ៖ ប្រសិនបើលោកអ្នកមិនអាចស្វែងរក APT 0.7 Strict ឃើញនោះទេ សូមធ្វើការផ្លាស់ប្ដូរ Cydia settings របស់លោកអ្នកទៅជា ‘Developer’ វិញ។
បន្ទាប់ពីបានដំឡើងរួចរាល់ សូមចូលទៅកាន់កម្មវិធី (hosted package) ដែលលោកអ្នកចង់ធ្វើការទាញយកជា file .DEB នោះ រួចធ្វើការអូស (scroll) ចុះមកខាងក្រោម នោះលោកអ្នកនឹងឃើញមាន Bundle ID របស់package នោះ ដែលមានទម្រង់ជា com.developer.thePackageName ។ សូមធ្វើការកត់ចំណាំវាទុក ។
ជំហានបន្ទាប់ លោកអ្នកនឹងត្រូវធ្វើការដំណើរការកម្មវិធី terminal ណាមួយ និងធ្វើការ log in ជា root ដោយប្រើប្រាស់ពាក្យបញ្ជា su ជាមួយនិងពាក្យសម្ងាត់ alpine ។
បន្ទាប់ពីបាន login ជា root រួចរាល់ហើយ សូមវាយពាក្យបញ្ជា apt-get -d install [Bundle ID] ដែល[Bundle ID] នេះ យើងបានទទួលពីជំហានទីពីរខាងលើ ។ ឧទាហរណ៍៖ apt-get -d install com.shmoopillc.flexible ។
បន្ទាប់មកទៀតសូមវាយបញ្ចូលនូវអក្សរ Y និងធ្វើការរង់ចាំរហូតដល់ចប់ ។
ជាចុងក្រោយ លោកអ្នកអាចចូលទៅស្វែងរកនូវ file DEB របស់លោកអ្នកនៅក្នុងទីតាំង /var/cache/apt/archives ។
នៅ ពេលនេះលោកអ្នកអាចទទួលបាន file DEB ដែលលោកអ្នកត្រូវការហើយ ហើយអាចធ្វើការ upload, share, backup… ទៅតាមចំណង់ចំណូលចិត្តរបស់លោកអ្នក។





