គន្លឹះ​សរសេរ​កូដភាសា C Sharp ដោយ​ប្រើ​ iDevices


C Sharp ឫ C# គឺ​ជា​ភាសា​កម្មវិធី (Programming Language) ដ៏​ល្បី​ល្បាញនិងពេញ​និយម​មួយ ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយក្រុមហ៊ុន Microsoft Corporation។​ តើយើងពិត​ជា​អាចសរសេរកូដ C# នៅលើ iDevice របស់ Apple Inc បាន​មែនឫ?
នេះ​មិន​មែន​ជា​រឿង​ចម្លែក​ទេ ខណៈដែល​កូដ​ដែល​បាន​សរសេរ​នឹង​ត្រូវ compile online (ដោយ​ប្រើ​ប្រាស់ Internet) :D ។មិន​តែ​ប៉ុណ្ណោះ​ លោក​អ្នក​ក៏​អាច​សរសេរ​កូដ​ផ្សេងៗ​ទៀត​បាន​ផងដែរ ។
ដំបូង សូមទាញយក​កម្មវិធី​ពី​ទី​នេះ ឫ scan ពី QR code ខាងក្រោម។
បន្ទាប់​មក​ សូម​ដំណើរ​ការ​កម្មវិធី លោកអ្នក​នឹង​ទទួល​បាន ដូច​រូប​ខាងក្រោម សូម​ចុច​ ប៊ូតុង File ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ ។
បន្ទាប់មក​ សូម​ចុច New និងចាប់​ផ្តើម​សរសេរ​កូដ៖
បន្ទាប់​មក​ សុម​ចុច Build និង Run នោះ​កម្មវិធី​នឹង​ចាប់​ផ្តើម Compile៖
លទ្ធផល​ដែល​ទទួល​បាន៖
លោក​អ្នក​ក៏​អាច access ចូល Language Reference និង Reference ផ្សេង​ទៀតបាន​ផងដែរ ដោយ​ចុចប៊ូតុង Reference ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម។
សូម​រីករាយ​ក្នុង​ការតេស្តកូដ C# យ៉ាងឆាប់រហ័សនៅ​លើ iDevices។



 
Video for free © 2013 | Plantilla diseñada por Ciudad Blogger