គន្លឹះ​សន្សំ​សំចៃ​ថាមពលថ្ម​នៅក្នុង iOS 8 សម្រាប់ iPhone


អ្នក​ប្រើប្រាស់​ Smart Phone ភាគច្រើន​តែង​ជួប​ប្រទះ​នឹង​បញ្ហា​ការ​ប្រើប្រាស់ថាមពល​ថ្ម​មិនបាន​យូរ ដោយសារ​តែ​លក្ខណៈពិសេស​ៗ​របស់​ Smart Phone ទាំង​នោះ​ហើយ​ទើប​ធ្វើឱ្យទូរស័ព្ទ​ស៊េរី​ទំនើប​ទាំង​នោះ​មិន​អាច​កាន់​ថ្ម​ បាន​យូរ​ដូច​ជា​ទូរស័ព្ទ​ស៊េរីចាស់​ពីមុន​ដូច​ជាពពួក N ចុច​ពិល​ជាដើម ។ វា​ជា​បញ្ហាធម្មតាទៅហើយ​សម្រាប់​អ្នក​ប្រើប្រាស់ទូរស័ព្ទដែល​ប្រើប្រាស់​ ប្រព័ន្ធ​ប្រតិបត្តិការ​ទំនើប ដូចជា iPhone, iPad ជាដើម ។
ដោយឡែក​ iOS 8 ដែល​ទើប​នឹង​ចេញ​ជាផ្លូវ​ការ​នេះ​មាន​លក្ខណៈ​ពិសេស​ៗថ្មីជា​ច្រើន​។ ប៉ុន្តែ​ទោះជាមាន​លក្ខណៈ​ពិសេស​ៗ​យ៉ាង​ណា​អ្នក​គួរ​តែ​ បិទ​លក្ខណៈ​មួយ​ចំនួន​ចេញ (​បង្កើន​ល្បឿន) ដើម្បី​ទទួល​បាន​ការ​ប្រើប្រាស់​ថាមពល​ថ្ម​ប្រចាំថ្ងៃ​របស់​​ iPhone/iPad របស់​អ្នក​បាន​ច្រើន​ម៉ោង​ជាងមុន ។

1. កំណត់​ឱ្យ​ឃើញ​ថា​កម្មវិធី​ណា​ដែល​ចំណាយ​ថាមពល​ថ្ម​ខ្លាំងជាងគេ

ជា​ដំបូង​អ្នក​​ត្រូវថា​តើ​កម្មវិធី​មួយ​ណា​ដែល​ប្រើប្រាស់​ថាមពល​ថ្ម​ អស់​ច្រើន​ជាង​គេ ដោយសារតែ​ Apple ទើប​តែ​បាន​ដាក់​បន្ថែមនូវលក្ខណៈ Battery Usage ដែល​បង្ហាញ​ពី​ភាគរយ​នៅការ​ប្រើប្រាស់​ថាមពល​របស់​កម្មវិធី​និមួយៗ​។ ដើម្បី​ប្រើប្រាស់​ថាមពល​ថ្ម​ដោយ​មាន​ប្រសិទ្ធ​ភាព​អ្នក​គួរ​តែ​បិទ​ កម្មវិធី​​មួយ​ចំនួន​នៅពេល​ដែល​អ្នក​មិន​ប្រើប្រាស់។ ហើយ​ដើម្បី​ចូលទៅមើល​ថា​តើ​កម្មវិធី​ណា​ប្រើប្រាស់​ថាមពល​ថ្មអស់​ច្រើន​ ជាងគេ​នោះ​សូម​ចូលទៅ  Settings => General => Usage => Battery Usage ។

2. បិទ Background App Refresh

វា​ដូច​ទៅនឹង iOS 7 ដែរ​ ដែល​អ្នក​គួរ​តែ​បិទ​ Background App Refresh ដែល​វា​មិនអនុញ្ញាត​ឱ្យ​កម្មវិធី​មួយ​ចំនួន​ដំណើរការ​នៅពេលអ្នក​ មិនប្រើប្រាស់ (Background Running) ដូច​ជា Facebook, Mail ឬ​កម្មវិធី Social Media ផ្សេងទៀត​ជាដើម ដែល​ភាគច្រើន​ដំណើរការ​នៅពេល​អ្នក បើក Cellular ឬ Wifi ដែល​ធ្វើឱ្យ​ iPhone/ iPad របស់​អ្នកឆាប់​អស់​ថាមពល​ថ្ម​ជាង​ធម្មតា។ ដើម្បី​ចូលទៅ​បិទ Background App Refresh សូម​ចូលទៅ Settings => General => Background App Refresh ។

3. ជ្រើសរើស Notification Widgets ដែល​គួរដាក់

នៅទី​បំផុត iOS 8 មាន widgets ដែល​អនុញ្ញាត​អ្នក​ចូលទៅជំនួន​ដំណឹង (Notification Center) ដែល​ស្ថិត​នៅខាងលើ​នៅពេល​ដែល​អ្នក​ទាញចុះមក ។ នៅក្នុង​ជំនួន​ដំណឹង​​និមួយ​ទាំង​នោះ​អាច​ជាមាន​ដូចជា ព្រិត្តិការណ៍​នៅក្នុង​ប្រតិទិន​ Reminder ពត៌មាន​ Stock ពត៌មាន​អាកាសធាតុ ជាដើម​សុទ្ធ​តែ​ធ្វើការ​ទាញ​ទិន្នន័យ​ជា​ញឹក​ញាប់​នៅក្នុង​ iOS 8 នោះ​រាល់ Widgets ទាំង​នោះ​ក៏​បឺត​ជញ្ជក់​ថាមពល​ថ្ម​នៅក្នុង iPhone/iPad របស់​អ្នក​ផងដែរ។​ ដំណឹងល្អ​! widgets នៅក្នុង iOS 8 អាច​ត្រូវ​បាន​ជ្រើស​រើស​យក​មក​បង្ហាញ​ដូច​នេះ​អ្នក​​អាច​ធ្វើ​ជ្រើស​រើស​ នូវ​ Widgets ណា​ដែល​ចាំបាច់​សម្រាប់​អ្នក​ដើម្បី​ទទួល​បាន​ជំនួន​ដំណឹង​ពីវា ។

4. បើក Reduce Motion

​icon នៅក្នង​ iPhone/iPad តែង​មាន​ចលនា​ដែល​ចលនា​នេះ​ធ្វើឱ្យ​អ្នក​ប្រើប្រាស់​មាន​អារម្មណ៍​ថា​វាឡូយ ហើយមើល​ទៅ​វា​ដំណើរការ​រលូន និង​លឿន (Smooth)។ ប៉ុន្តែ​អ្នក​មាន​ដឹងទេ​ថា​ចលនា​ទាំង​នេះ​វា​ធ្វើឱ្យ​ iPhone/iPad របស់​អ្នក​ប្រើប្រាស់​ថាមពល​ថ្ម​ច្រើន​ផង​ដែរ។ អ្នក​អាច​ចូលទៅ​កាត់​បន្ថយ​នូវ​ចលនា​ទាំង​នោះ​បានដោយ​ចូលទៅ​បើក Reduce Motion ៖ Settings => General => Accessibility => Reduce Motion ហើយ​បើក​ ( Turn On) ។

5. គួរ​បិទកម្មវិធី Location-Tracking

កម្មវិធី​កំណត់​ទីតាំង​របស់​អ្នក​នៅក្នុង iOS វា​មាន​គុណសម្បត្តិ​នៅពេល​អ្នក​ត្រូវការ ទិស​ដៅ​ពី GPS ឬ​នៅពេល​ដែល​អ្នក​ចង់​កំណត់​ទីតាំង​នៅពេល​ដែល​អ្នក​បាន​ថត​រូប​។ ហើយ​រឹត​តែ​ចាំបាច់​ទៅទៀត​នោះ​អ្នក​អាច​នៅពេល​ដែល​ iPhone របស់​អ្នក​ត្រូវ​បាន​បាត់​នោះ​វា​អាច​ជួយ​ប្រាប់​អ្នក​ពី​ទីតាំង​ចុង​ក្រោយ​ របស់ iPhone។ ប៉ុន្តែ​គុណសម្បត្តិ​តែ​មក​ជាមួយ​នឹង​គុណ​វបត្តិ​ជានិច្ច ដោយសារ​តែ​នៅពេល​ដែល​អ្នក​បើក Location-Tracking វា​ចំណាយ​ថាមពល​ថ្ម​របស់​អ្នក​យ៉ាងខ្លាំង។ ប្រសិន​បើ​អ្នក​ចង់​ប្រើប្រាស់​ថាមពល​ថ្ម​បាន​ច្រើន​ម៉ោង​ជាង​នេះ​អ្នក​គូរ​ បិទ Location-tracking app ចោលទៅ ៖ Settings => Privacy => Location Services ឬ អ្នក​អាច​បិទ​កម្មវិធី​ដែល​មាន​លក្ខណៈ​ជា location tracing​ ម្តងមួយៗ​តែ​ម្តង ។

6. បន្ថយ​ពន្លឺ (Brightness)

មិនថា​ទូរស័ព្ទ​អ្វី​ទេ​ឱ្យ​តែ​បើក​ពន្លឺ​ភ្លឺខ្លាំង នោះ​វា​និង​ចំណាយ​ថាមពល​ថ្ម​ច្រើន​ជាង​ធម្មតា​ជានិច្ច។ អ្នក​គួរ​បន្ថយពន្លឺ​អេក្រង់​ឱ្យ​ទាបត្រឹម​កម្រិត​ដែល​អ្នក​អាច​មើលបានងាយ​ ដោយ​មិនចាំបាច់​ប្រើប្រាស់​ពន្លឺ​ពេក​នោះទេ។ ហើយ​ក្នុង​ការ​បន្ថយ​ពន្លឺ​នៅក្នុង iPhone មាន​ពីរ​របៀប​គឺ​បន្ថយ​នៅក្នុង​ Control Center ឬ ចូលទៅ Settings > Wallpapers & Brightness ។

7. កុំ​ឱ្យទូរស័ព្ទ​អ្នក​ធ្វើការទាញ​ទិន្នន័យ​ Mail ដោយខ្លួនឯង

ការ​ឆែក​ Mail ជា​ប្រចាំវា​ពិត​ជាចាំបាច់​ណាស់ដែល​ត្រូវ​ឱ្យ​ទូរស័ព្ទ​របស់​អ្នក​បំពេញ​ ពត៌មាន​ Email សម្រាប់​អ្នកនិង​ផ្តល់​ជំនូន​ដំណឹង​សម្រាប់​អ្នក​គ្រប់ពេលនោះ​ប៉ន្តែ​អ្នក​ ដឹង​ទេ​ថា​ការ​ដែល​ឱ្យ​ទូរស៌ព្ទ​របស់​អ្នក​ភ្ជាប់​និង​ការ​បំពេញ​ Mail ជា​ប្រចាំ​ដោយខ្លួន​ឯង​នេះ​វា​ចំណាយ​ថាមពល​ថ្ម​ក៏​មិនតិច​ដែរព្រោះថា​ ទោះជាគ្មាន​ Mail ថ្មី​ផ្ញើរ​មក​ក៏​ដោយ​ក៏​វានឹង​តែ​ទន្ទឹង​រកមើល​ Mail ថ្មី​ជានិច្ច។ ដូច​នេះ​អ្នក​គួរតែ​បិទ​វា​ហើយ​ធ្វើការ​ឆែក​ Mail របស់​អ្នក​តាម App និង​ធ្វើការ​ទាញ​ Mail ថ្មី​នៅពេលដែល​អ្នក​ចង់មើល​ទើប​ជាការ​ប្រសើរ​សម្រាប់​ថាមពល​ថ្ម​របស់ iPhone/iPad របស់អ្នក ៖ Settings => Mail, Contacts, Calendars => Fetch New Data ។
គន្លឹះ​ទាំង ៧ចំណុច​ខាងលើនេះ ប្រាកដជាអាច​ជួយលោកអ្នក​ក្នុងការ​សន្សំសំចៃ​ថាមពល​ថ្ម ក្នុងការប្រើប្រាស់ iPhone នៅលើ iOS 8 បាន​ច្រើនម៉ោងជាងមុន ។ តើ​លោកអ្នក​បាន​អនុវត្តន៍​ជោគជ័យ​គ្រប់​ចំណុច​ដែរឬទេ? តើ​មានចំណុច​បន្ថែម​ណាផ្សេងទៀត ជួយ​បង្កើន​ល្បឿន និង​កាត់បន្ថយ​ការចំណាយ​ថាមពល​ថ្ម​បាន​ប្រសើរជាងនេះទៀត? សូមចែករំលែក​មតិ លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោមនេះ ។







 
Video for free © 2013 | Plantilla diseñada por Ciudad Blogger