ភាសា​ Programming ទាំង ៥ សម្រាប់​ឆ្នាំ ២០១៥


Programming Language គឺ ​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ទំនាក់ទំនង​រវាង​អ្នក​សរសេរ​កម្មវិធី និង​ម៉ាស៊ីន​កុំព្យូទ័រ។ ភាសា Programming មាន​ច្រើន ដូច​ជា A# .NET, A+, ActionScript, Assembly, …., XQuery, YQL, Zeno, ZOPL ជាដើម។ ដូច​នេះ សំបុកអាយធី សូមណែនាំភាសា​ Programming ទាំង ១០ ដែល​លោកអ្នក​គួរតែ​ស្វ័យសិក្សាសម្រាប់​​ឆ្នាំ ២០១៤នេះ ដែល​ក្នុង​នោះ​រួម​មាន​ដូច​តទៅ៖

១. ភាសា Java

 Java គឺ​ជាភាសា Programming មួយ ​ដែល​មាន​លក្ខណៈ​ជា class-based, object-oriented ដែល​​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Sun Microsystems ក្នុង​ទសវត្ស​ទី ៩០។ ភាសា​មួយ​នេះ​ជា​ភាសា​ដែល​ពេញនិយម​មាន​តម្រូវការ​ច្រើន ពិសេស​សម្រាប់​សរសេរ​កម្មវិធី​សម្រាប់​សហគ្រាស​ធំៗ កម្មវិធី​ប្រភេទ web-based ហ្គេម និង​កម្មវិធី​សម្រាប់​ទូរស័ព្ទ ចាប់គិត​​ពី​ស៊េរី Nokia S40 រហូត​មកដល់ Android។ Java ត្រូវ​បាន​បង្កើត​ឡើង​​ឲ្យ​មាន​លទ្ធភាព​ដំណើរការ​លើ platform ច្រើន​ខុស​គ្នា ដូច​ជា​ កម្មវិធី​សរសេរ​ក្នុង Mac OS X អាច​ដំណើរការ​លើ Windows ជាដើម។

 ២. ភាសា C
C Programming គឺ​ជា​ភាសា​ដំបូង​គេ ចំណាស់​ជាង​គេ និង​ត្រូវ​បាន​ប្រើប្រាស់​ទូលំទូលាយ​ជាងគេ សម្រាប់​ការ​បង្កើត​កម្មវិធី​ផ្សេងៗ។ ភាសា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ទសវត្ស​ទី ៧០ ដែល​ភាគ​ច្រើន ត្រូវ​បាន​ប្រើប្រាស់​សម្រាប់បំពេញ​លើប្រព័ន្ធ​ប្រតិបត្តិការ (operating system) និង​កម្មវិធី​ប្រភេទ embedded application។ ភាសា​នេះអាច​ចាត់​ទុក​ថា​ជា​ភាសា​​មូលដ្ឋាន (Foundation) សម្រាប់​រៀន​ភាសា​ដទៃ ដូច​នេះ​លោកអ្នក​គួរ​តែ​រៀន C មុន​ពេល​ឈាន​ចូល​ភាសា​ដទៃផ្សេង​​ទៀត។

៣. ភាសា C++

C++ ជា​ភាសា​មួយ ស្ថិត​ក្នុង​កម្រិតមធ្យម (Intermediate-Level Language) ជាមួយ​នឹង​លក្ខណៈ​ពិសេស Object-Oriented Programming ដែល​ជា​ការ​បំពេញ​បន្ថែម​ពី​លើ​ភាសា C។ ភាសា C++ ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​សរសេរ​កម្មវិធី​ល្បីៗ​ជា​ច្រើន​ដូច​ ជា Firefox, Winamp និងកម្មវិធី Adobe។ ភាសា​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ ក្នុង​ការ​បង្កើត Systems software, application software, high-performance server និង client applications ព្រម​ជាមួយ​នឹង video gamesផងដែរ។

៤. ភាសា C#

C# ឬ C-sharp គឺ​ជា​ភាសា​ដែល​មាន​លក្ខណៈ​ជា Multi-Paradigm ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Microsoft ។ ភាសា​នេះ ជា​ភាសា​ ដែល​លក្ខណៈ​បញ្ចូល​គ្នា​រវាង C និង C++ និង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​សរសេរ​កម្មវិធី​សម្រាប់ Microsoft Windows platforms។

5. ភាសា PHP

PHP (Hypertext Processor) គឺ​ជា​ភាសា​ដែល​មាន​លក្ខណៈ Server-Side scripting ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បង្កើត Dynamic Websites និង​កម្មវិធី​មួយ​ចំនួន ។ PHP ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​សរសេរ​គេហទំព័រ​ផ្សេងៗ ច្រើន​ជាង ២០០ លាន​គេហទំព័រ ដែល​ក្នុង​នោះ​ក៏​មាន Wordpress, Digg និង Facebook​ ផង​ដែរ។

 


 


 



 


 
Video for free © 2013 | Plantilla diseñada por Ciudad Blogger