គន្លឹះ Resize រូបភាព​ដោយ​រក្សា​ភាព​ច្បាស់


តើ​លោកអ្នក​ធ្លាប់​ធ្វើ​ការ Resize រូបភាពតូច​ឲ្យ​ធំ​ជាង​មុន​ ដើម្បី​យក​មក​​ប្រើប្រាស់​ក្នុង​ការ​ព្រីន​ចេញ (Printing) ឫ​​ទេ? នោះ​លោកអ្នក​អាច​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​រូបភាព​ព្រិល​បែក (Blurry) ជាក់​ជា​មិន​ខាន។ ជាមូយ​គ្នា​នេះ សំបុកអាយធី សូម​ណែនាំ​នូវ​វិធីសាស្ត្រ​ងាយៗ​ខ្លះ ក្នុង​ការ​ពង្រីក​រូបភាព​ដោយ​រក្សា​ទុក​កម្រិត​ច្បាស់​បានកាន់តែ​ល្អ ដូច​ត​ទៅ៖

១.​ តាម​រយៈ​កម្មវិធី​ Adobe Photoshop

លោកអ្នក​នឹង​ត្រូវ​ការ​កម្មវិធី​ជំនួយ (plugin) មួយ ដែល​មាន​ឈ្មោះ​ថា Perfect Resize ដែល ​ជា​កម្មវិធី​មួយ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការងារ​មួយ​នេះ។ បន្ទាប់​ពី​ ដំឡើង​​កម្មវិធី​រួច​រាល់ សូម​បើក​យក​រូបភាព​របស់​លោកអ្នក​ជា​មូយ​កម្មវិធី Photoshop និង​បន្ទាប់​មក​ សូម​ចូល​ទៅ​កាន់ File (menu) » Automate » Perfect Resize 
បន្ទាប់​មក​លោកអ្នក​អាច​ធ្វើការ​កែ​ប្រែ​ទំហំ​រូប​ភាព​របស់​លោកអ្នក​ដោយ​បញ្ចូល​តម្លៃ​​ដែល​លោកអ្នក​ចង់​បាន​ នៅ​ត្រង់ Document Size ។
បន្ទាប់​មក​ទៀត​ សូម​ចុច File » Apply ជា​ការ​ស្រេច ។ សូម​មើល​ការ​ប្រៀ​ប​ធៀប​ខាង​ក្រោម៖

២. តាម​រយៈ​កម្មវិធី​ Gimp

Gimp ជា ​បង​ប្អូន​ជីដូន​មួយ (alternative)​ ជាមួយ​និង Adobe Photoshop. កម្មវិធីនេះ​​អាច​ធ្វើ​ការ​​រក្សា​ភាព​ច្បាស់បាន​ល្អ ប៉ុន្តែ​​មិន​ជាមាន​លទ្ធផល​ល្អ​ប្រសើរ​ដូច​ជា Perfect Resize នោះ​ទេ។ សូម​បើក​យក​រូប​ភាព​របស់​លោកអ្នក​ជា​មួយ​និង​កម្មវិធី Gimp និង​ចូល ​ទៅ​កាន់​ Image » Scale Image បន្ទាប់​មក​ បញ្ចូល​​តម្លៃដែល​លោកអ្នក​ចង់​បាន។ នៅ​ត្រង់​ Quality សូម​ជ្រើស​រើស​យក​ Sinc (Lanczos3) ជា​ជម្រើស​របស់​ Interpolation​ និង​ចុច​​ប៊ូតុង Scale ជា​ការ​ស្រេច ។

៣. តាម​រយៈ​កម្មវិធី​ Irfanview

Irfanview គឺ ​ជា​កម្មវិធី​តូច​មួយ​សម្រាប់​ការងារ​កែ​រូបភាព។ កម្មវិធី​នេះ​មាន​សម្រាប់​តែ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ប៉ុណ្ណោះ ។ ដើម្បី​ចាប់​ផ្ដើម សូម​បើក​យក​រូបភាព​របស់​លោកអ្នក​ជាមួយ​និង​កម្មវិធី និង​ចុច Image​ » Resize/Resample 
នៅ​ត្រង់ Set Image Size សូម​បញ្ចូល​តម្លៃ​ដែល​លោកអ្នក​ចង់​បាន។ បន្ទាប់​មក​ សូម select​ យក resample ដែល​មាន​ឈ្មោះ​ថា Lanczos (slowest) នៅ​ត្រង់​ Size method។ ជា​ចុងក្រោយ​ សូម​ចុចធីក​ត្រង់ ‘Apply Sharpen After Resample’​ និង​ចុច OK ជា​ការស្រេច ។
សូម​មើល​ការ​ប្រៀ​ប​ធៀប​ខាង​ក្រោម៖

ជា​ចំណុច​មូយ​គួរឲ្យ​កត់​សម្គាល់​ផង​ដែរ​ ថា លោកអ្នក​អាច​ បន្ថែម​ sharpness និង contrast បន្ថែម​ ដើម្បី​​រក្សា​ទុក​កម្រិត​ច្បាស់​បាន​កាន់​តែប្រសើ​រ។






 

 
Video for free © 2013 | Plantilla diseñada por Ciudad Blogger