ចង់ប្តូរ Background ក្នុងFacebookទេ?
Tuesday, December 23, 2014
លេង Facebook
រាល់ថ្ងៃទៅដូចគ្មានអ្វីប្លែកសោះ! ឃើញតែ Background ពណ៌ស
ហើយមានពណ៌ខៀវនៅខាងលើប៉ុណ្ណឹង! ឥឡូវចង់សាកប្តូរ Background
លេងបន្តិចមើល៍ ក្រែងមានរូបណាអាចទាក់ចិត្ត
ហើយអាចធ្វើឲ្យមានអារម្មណ៍កាន់តែប្រសើរជាមុន។
ចង់សាកប្តូរលេងអត់?
អ៊ីចឹង Sabay នឹងលើកយកវិធីមួយដែលអាចប្តូរ Background នៅក្នុងគេហទំព័រ Facebook បាន។
១-ដំបូងប្រិយមិត្ត ត្រូវចូលទៅទាញយកកម្មវិធី Layouts Express ជាមុនសិន។
២-ចាប់ផ្តើមដំឡើងកម្មវិធីនេះ ប៉ុន្តែប្រិយមិត្តត្រូវភ្ជាប់ទៅកាន់អ៊ីនធឺណិតពេលដំឡើង ព្រោះវាត្រូវការអ៊ីនធឺណិតដើម្បីដំឡើងបានជោគជ័យ។
៣-ប្រិយមិត្ត នឹងឃើញរូបដូចខាងក្រោមនេះនៅផ្នែកខាងក្រោមនៃ Firefox។ អ្នកត្រូវចុចលើរូបតូចដូចខាងក្រោម រួចចុចលើ Let’s Go។ ពេលនេះប្រិយមិត្តអាចជ្រើសរើសរូបភាព Background តាមតម្រូវការបាន។
ចំណាំ៖
-ការប្តូរ Background នេះអាចមើលឃើញតែនៅលើម៉ាស៊ីនកុំព្យូទ័ររបស់អ្នកតែប៉ុណ្ណោះ បើអ្នកប្រើកុំព្យូទ័រផ្សេងបើក Facebook អ្នកត្រូវដំឡើងកម្មវិធី LayoutsExpress និងជ្រើសរើសរូបភាពម្តងទៀត។
-ឆ្លងកាត់តាមការ សាកល្បង Firefox និង IE អាចប្រើកម្មវិធី LayoutsEpress នេះបាន រីឯ Chrome មិនទាន់អាចធ្វើបាននៅឡើយទេ។ សូមរីករាយជាមួយ Background ថ្មីនៅក្នុង Facebook ទាំងអស់គ្នា!