Backup ឯកសារនៅលើ Windows 7 ទុកធ្វើម៉េច?
Friday, December 19, 2014
Backup
គឺជាកម្មវិធីមួយសម្រាប់ចម្លងឯកសារទុក
ដើម្បីជៀសវាងបាត់បង់ដោយប្រការណាមួយ។
ជាទូទៅឯកសារទាំងនោះរួមមាន ឯកសារការងារដែលបានបង្កើតឡើង
កម្មវិធីផ្សេងៗ និង File System របស់ Windows ជាដើម។
ដើម្បី ឲ្យកាន់តែច្បាស់ជាងនេះ
សូមប្រិយមិត្តចំណាយពេលស្វែងយល់ជាមួយ Sabay
នៅក្នុងទំព័រគន្លឹះខ្លីៗនេះដូចខាងក្រោម។
ដំបូងសូមចុចប៊ូតុង Getting Started>Back up your files
ប្រិយមិត្ត ត្រូវជ្រើសរើសទីតាំងសម្រាប់ Save Back up files។ នៅក្នុងផ្ទាំង Create a system image បើសិនជាប្រិយមិត្តចង់រក្សាទុកនៅក្នុងម៉ាស៊ីនកុំព្យូទ័រសូមចុច On a hard disk, បើចង់រក្សាទុកក្នុង Disc សូមចុចលើ On one or more DVDs ឬប្រិយមិត្តអាចរក្សាទុកក្នុង Network ក៏បានបើសិនជាកុំព្យូទ័រមានភ្ជាប់បណ្ដាញ (Network) ដោយគ្រាន់តែចុចលើ On a network location>Next
បន្ទាប់ពីជ្រើសរើស Drive រួចរាល់ហើយវានឹងផុសផ្ទាំង Confirm មួយឡើង>Start backup
នេះជាផ្ទាំងដំណើរការណ៍ Back up។ វាអាចដំណើរការណ៍យូរឬឆាប់អាស្រ័យទៅតាមទំហំម៉ាស៊ីនកុំព្យូទ័ររបស់អ្នក។
នៅ ពេលដែលផ្ទាំង Back up
ដើរចប់វានឹងផុសចេញផ្ទាំងផ្ទាំងមួយសម្រាប់ឲ្យយើងបង្កើត System
Repair Disc>Yes>Create Disc
នៅពេលដែលចង់ Restore File ដែលបាន Backup ទុកហើយនោះ សូមប្រើ System Recovery Options